ក្តីស្រលាញ់ផ្សារភ្ជាប់ជាមួយនឹងទំនួលខុសត្រូវ។ ធនាគារ កម្ពុជា អាស៊ី យល់ពីក្តីបារម្ភរបស់ឪពុកម្តាយចំពោះអនាគតកូន។ គណនីសន្សំ Child Futureជាគណនីសន្សំបង្គរដែលត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ក្នុងការគាំទ្រការសិក្សារបស់កូនៗរបស់លោកអ្នក ឬជាការបំរុងទុកសម្រាប់ព្រឹត្តិការណាដែលយើងមិនបានដឹងទុកជាមុន។ ការផ្តល់ជូនដ៏ពិសេសនេះនឹងផ្តល់ជូនលោកអ្នកនូវអត្រាការប្រាក់ខ្ពស់ រួមជាមួយនឹងអត្ថប្រយោជន៍ជាច្រើនសំរាប់លោកអ្នកក៏ដូចជាកូនៗរបស់លោកអ្នក។
សុវត្ថិភាពផ្នែកហិរញ្ញវត្ថុសម្រាប់អនាគតកូនៗរបស់លោកអ្នកចាប់ផ្តើមពីការសន្សំដ៏ឆ្លាតវៃ។
សិទ្ធិទទួលបានគណនី
- គណនីបុគ្គល ឬគណនីរួម (សម្រាប់តែនិវាសនជនតែប៉ុណ្ណោះ)
ការកំណត់ចំនួនប្រាក់បញ្ញើ
- ការដាក់ប្រាក់អប្បបរមាប្រចាំខែ៖ ៤០,០០០រៀល ឬ ១០ ដុល្លារ។
- ការដាក់ប្រាក់អតិបរមាប្រចាំខែ៖ ២,០០០,០០០ ឬ ៥០០ ដុល្លារ។
- រយ:ពេលដាក់ប្រាក់អប្បបរមា៖ ៥ ឆ្នាំ។
- រយ:ពេលដាក់ប្រាក់អតិបរមា៖ នៅពេលដែលកុមារមានអាយុ១៦ឆ្នាំ។
អត្ថប្រយោជន៏
- ទទួលបានប្រាក់រង្វាន់រហូតដល់១,០០០ ដុល្លារនៅចុងគ្រា
- អាចស្នើកម្ចីដែលមានទំហំទឹកប្រាក់១៥០%នៃទំហំទឹកប្រាក់សន្សំក្រោមគោលបំណងបង់ថ្លៃសិក្សា ឬថ្លៃព្យាបាលជំងឺដោយមិនគិតអត្រាការប្រាក់បន្ថែម
- ឪកាសឈ្នះរង្វាន់ពីការចាប់រង្វាន់រៀងរាល់បីខែម្តង
- ផ្តល់ជូនការផ្ទេរប្រាក់ចូលក្នុងគណនី (គណនីដើម/គណនីប្រភព) ដោយមិនគិតថ្លៃ
- ផ្តល់ជូនឥតគិតថ្លៃលើថ្លៃសេវាភ្ជាប់បណ្តាញ (Cable Fee) សម្រាប់ការផ្ទេរប្រាក់ទៅក្រៅប្រទេសចំនួន២ដងក្នុងមួយខែ
អត្រាការប្រាក់
ចំនួនទឹកប្រាក់
|
អត្រាការប្រាក់ (ក្នុងមួយឆ្នាំ)
|
រៀល
|
ដុល្លារ
|
|
៤០,0០០
|
១០
|
៨.៨%
|
២០០,០០០
|
៥០
|
៩.៣%
|
៤០០,០០០
៦០០,០០០
|
១០០
១៥០
|
៩.៨%
|
៨០០,០០០
១,០០០,០០០
២,០០០,០០០
|
២០០
២៥០
៥០០
|
១០.៣%
|
លក្ខខណ្ឌរបស់គណនីសន្សំ Child Future
១. ប្រភេទគណនីសន្សំ Child Future
- គណនី Child future ជាគណនីសន្សំបង្គរ។
- ការដាក់ប្រាក់អប្បបរមាប្រចាំខែ៖ ៤០,០០០ រៀល ឬ ១០ ដុល្លារក្នុងមួយគណនី។
- ការដាក់ប្រាក់អតិបរមាប្រចាំខែ៖ ២,០០០,០០០ រៀល ឬ ៥០០ ដុល្លារក្នុងមួយគណនី។
- រយ:ពេលដាក់ប្រាក់អប្បបរមា៖ ៥ឆ្នាំ។
- រយ:ពេលដាក់ប្រាក់អតិបរមា៖ នៅពេលដែលកុមារមានអាយុ១៦ឆ្នាំ។
- គណនីប្រភពចំនួនមួយអាចបើកគណនី Child Future ចំនួនមួយ។
២. សិទ្ធទទួលបានគណនី
- គណនីបុគ្គល ឬ គណនីរួម (សម្រាប់និវាសនជនតែប៉ុណ្ណោះ)
៣. លក្ខខណ្ឌ
៣.១ សម្រាប់ជនជាតិខ្មែរ
- ត្រូវមានអាយុយ៉ាងតិច ១៨ឆ្នាំ។
- ភ្ជាប់ជាមួយនឹងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមដែលមានសុពលភាព។
- ភ្ជាប់ជាមួយនឹងសំបុត្រកំណើត ឬសៀវភៅគ្រួសារដែលមានភ្ជាប់ជាមួយនឹងរូបថតកុមារ។
- ត្រូវបំពេញពាក្យស្នើសុំបើកគណនី។
៣.២ សម្រាប់ជនបរទេស
- ត្រូវមានអាយុយ៉ាងតិច ១៨ឆ្នាំ។
- ភ្ជាប់ជាមួយនឹងលិខិតឆ្លងដែនច្បាប់ដើមដែលមានសុពលភាព ឬឯកសារណាមួយដែលបញ្ជាក់ពីការស្នាក់នៅរបស់អ្នក(កិច្ចសន្យាជួលផ្ទះ កិច្ចសន្យាការងារ ...) ។
- ភ្ជាប់ជាមួយនឹងសំបុត្រកំណើត ឬសៀវភៅគ្រួសារដែលមានភ្ជាប់ជាមួយនឹងរូបថតកុមារ។
- ត្រូវបំពេញពាក្យស្នើសុំបើកគណនី។
៤. ភាពជាម្ចាស់គណនី
- គណនីសន្សំ Child Future នឹងត្រូវបានបើកក្រោមឈ្មោះរបស់កុមារ។
- អាយុរបស់ឪពុកម្តាយ ឬអាណាព្យាបាលរបស់កុមារត្រូវមានអាយុយ៉ាងតិច ១៨ ឆ្នាំ។
- កុមារត្រូវមានអាយុយ៉ាងតិច ១ ឆ្នាំ និងក្រោម ១១ ឆ្នាំ។
៥. ការចូលប្រើគណនី
- អតិថិជនអាចត្រួតពិនិត្យគណនីបញ្ញើរបស់លោកអ្នកបាន តាមរយៈបណ្តាញធនាគារជំនួសដោយការទៅធនាគារផ្ទាល់។
- សម្រាប់គណនីនេះ ម្ចាស់គណនីមិនទទួលបានសៀវភៅធនាគារ កាតអេធីអឹម សៀវភៅមូលប្បទានប័ត្រនោះទេ។
- មិនអនុញ្ញាតឱ្យដកប្រាក់ចំនួនណាមួយចេញពីគណនីឡើយ។
៦. វិធីសាស្រ្តទូទាត់ការប្រាក់
៧. អត្ថប្រយោជន៌
- ការប្រាក់នឹងត្រូវបានទូទាត់នៅចុងគ្រា។
- ការប្រាក់ត្រូវបានបង្គរជារាងរាល់ថ្ងៃ។
- ម្ចាស់គណនីនឹងបង់ពន្ធកាត់ទុក ៦% សម្រាប់និវាសនជន។
៧.១ តារាងរង្វាន់ជាទឹកប្រាក់
រយ:ពេលដាក់ប្រាក់
|
ទឹកប្រាក់ដែលទទួលបាន
|
៥ ឆ្នាំ
|
២០០ ដុល្លារ
|
> ៥ ឆ្នាំ ដល់ ១០ឆ្នាំ
|
៥០០ ដុល្លារ
|
> ១០ឆ្នាំ
|
១,០០០ ដុល្លារ
|
- ប្រាក់រង្វាន់នឹងទូទាត់ជូនអតិថិជននាចុងគ្រា។
- ប្រាក់រង្វាន់នេះនឹងផ្តល់ជូនសម្រាប់តែអតិថិជនដែលដាក់ប្រាក់ប្រចាំខែចំនួន ២០០ដុល្លារ/៨០០,០០០រៀល ២៥០ដុល្លារ/១,០០០,០០០រៀល និង៥០០ដុល្លារ/២,០០០,០០០រៀលតែប៉ុណ្ណោះ។
៧.២ អាចស្នើកម្ចីដែលមានទំហំទឹកប្រាក់១៥០%នៃទំហំទឹកប្រាក់សន្សំក្រោមគោលបំណងបង់ថ្លៃសិក្សា ឬថ្លៃព្យាបាលជំងឺដោយមិនគិតអត្រាការប្រាក់បន្ថែម។
៧.៣ ការផ្តល់ជូនប្រាក់កម្ចី
- ការដាក់ប្រាក់ចាប់ពីរយៈពេល 1 ឆ្នាំ៖ អតិថិជនអាចខ្ចីប្រាក់ចំនួន 100% នៃចំនួនប្រាក់សន្សំសរុប។
- ការដាក់ប្រាក់ចាប់ពីរយៈពេល 2 ឆ្នាំ៖ អតិថិជនអាចខ្ចីប្រាក់ចំនួន 120% នៃចំនួនប្រាក់សន្សំសរុប។
- ការដាក់ប្រាក់ចាប់ពីរយៈពេល 3 ឆ្នាំ៖ អតិថិជនអាចខ្ចីប្រាក់ចំនួន 130% នៃចំនួនប្រាក់សន្សំសរុប។
- ការដាក់ប្រាក់ចាប់ពីរយៈពេល 4 ឆ្នាំ៖ អតិថិជនអាចខ្ចីប្រាក់ចំនួន 140% នៃចំនួនប្រាក់សន្សំសរុប។
- ការដាក់ប្រាក់ចាប់ពីរយៈពេល 5 ឆ្នាំ៖ អតិថិជនអាចខ្ចីប្រាក់ចំនួន150% នៃចំនួនប្រាក់សន្សំសរុប។
៧.៤ រង្វាន់ប្រចាំត្រីមាស
- គណនី Child Future ដែលសកម្មទាំងអស់នឹងមានសិទ្ធិចូលរួមក្នុងការចាប់រង្វាន់ផ្សងសំណាងរៀងរាល់ត្រីមាស។
៧.៥ ផ្តល់ជូនការផ្ទេរប្រាក់ចូលក្នុងគណនី (គណនីដើម/គណនីប្រភព) ដោយមិនគិតថ្លៃ។
៧.៦ ផ្តល់ជូនឥតគិតថ្លៃលើថ្លៃសេវាភ្ជាប់បណ្តាញសម្រាប់ការផ្ទេរប្រាក់ទៅក្រៅប្រទេសចំនួន២ដងក្នុងមួយខែ។
៨. ការបញ្ចប់មុនកាលកំណត់
៨.១ ការបញ្ចប់មុនកាលកំណត់ត្រូវបានអនុញ្ញាត។
៨.២ សម្រាប់ការបញ្ចប់មុនកាលកំណត់ ការប្រាក់បង្គរត្រូវបានគណនាតាមអត្រាការប្រាក់ដូចខាងក្រោ៖
- ការបញ្ចប់មុនរយ:ពេលតិចជាងមួយឆ្នាំ អត្រាការប្រាក់ត្រូវបានគណនាតាមអត្រាការប្រាក់សន្សំធម្មតា។
- ការបញ្ចប់មុនរយ:ពេលចាប់ពី១ឆ្នាំទៅ២ឆ្នាំ អត្រាការប្រាក់ត្រូវបានគណនាតាមអត្រាការប្រាក់ ៦.៨% ក្នុងមួយឆ្នាំ។
- ការបញ្ចប់មុនរយ:ពេលលើសពី២ឆ្នាំ អត្រាការប្រាក់ត្រូវបានគណនាតាមតារាងការប្រាក់។
៨.៣ ក្នុងករណីខកខានកាលវិភាគដាក់ប្រាក់ចំនួនមួយដង នោះគណនីសន្សំ Child Future នោះនឹងត្រូវបិទដោយស្វ័យប្រវត្តិ។
៩. អតិថិជនយល់ព្រមជាមួយលក្ខខណ្ឌនៃការបើកគណនីសន្សំ Child Future ដែលមានចែងក្នុលក្ខខណ្ឌទូទៅដែលគ្រប់គ្រងក្នុងការបើកគណនី និងប្រតិបត្តិការគណនី។
១០. ធនាគារ កម្ពុជា អាស៊ី រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌដែលមាននៅទីនេះ ហើយនឹងជូនដំណឹងដល់ម្ចាស់គណនី និងអតិថិជនទាំងអស់ អំពីការផ្លាស់ប្តូរលក្ខខណ្ឌនេះ ហើយលក្ខខណ្ឌថ្មីនឹងត្រូវបានភ្ជាប់ជាមួយផងដែរ។