អំពីយើង
ទម្រង់សាជីវកម្ម |
ធនាគារ កម្ពុជា អាស៊ី នៅក្នុងប្រទេសកម្ពុជាបានចាប់ផ្តើមប្រតិបត្ដិការ នៅថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ1993 ជាលក្ខណៈធនាគារពាណិជ្ជនៅកណ្តាលនៃរាជធានីភ្នំពេញ។ សព្វថ្ងៃនេះយើងមានសាខាចំនួន5 និងម៉ាស៊ីនអេធីអឹមចំនួន17 ពោលគឺមាននៅ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបង និងខេត្តកំពង់ចាម។ បច្ចុប្បន្ននេះយើងបានផ្តល់សេវាកម្មដល់ អតិថិជនជាកល្ខណៈក្រុមហ៊ុន និងជាបុគ្គលច្រើនជាងចំនួន ១០០០នាក់។ |
ធនាគារ កម្ពុជា អាស៊ី ប្តេជ្ញាកសាងអនាគតហិរញ្ញវត្ថុអោយបានរឹងមាំ និងមាននិរន្តរភាពសម្រាប់អតិថិជនរបស់យើង នឹងព្យាយាមជានិច្ចដើម្បីបង្កើតឱកាស ធ្វើអោយតម្លៃផលិតផលនិងសេវាកម្មប្រកបទៅដោយភាពច្នៃប្រឌិត។ យើងមានមោទនភាពចំពោះខ្លួនយើងមិនត្រឹមតែ នៅលើការផ្តល់សេវាហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងជាដៃគូរជំនួញរវាងអតិថិជនរបស់យើង និងអតិថិជនទូទៅនៅក្នុងប្រទេសកម្ពុជា។ |
សេចក្តីថ្លែងការណ៍ និង បេសកកម្មនិងទស្សនៈវិស័យ |
ចក្ខុវិស័យរបស់យើង: |
គោលបំណងរបស់ធនាគារ កម្ពុជា អាស៊ី គឺដើម្បីបង្កើនប្រតិបត្តិការរបស់ធនាគារ សម្រាប់ កសាងជាតិ និងធានាអោយប្រជាជនកម្ពុជាទទួលបាននូវសេវា ធនាគារពាណិជ្ជដែលអត្រាប្រកួតប្រជែង និង បង្កើនការសន្សំដើម្បីផ្ដល់មូលនិធិ ឲ្យមានកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។ |
បេសកកម្មរបស់យើង: |
ធនាគារ កម្ពុជា អាស៊ី នឹងនៅតែជាធនាគារពាណិជ្ជដែលមានភាពរឹងមាំ និងស្ថេរភាព។ តាមរយៈបុគ្គលិកដែលមានជំនាញវិជ្ជាជីវៈ រួសរាយរាក់ទាក់ សុភាពរាបសា និងមាន ចំណេះដឹង។ យើងនឹងផ្តល់ជូននូវផលិតផល និង សេវាកម្មដែលជាតម្រូវការនៃទីផ្សារ ដែលស្ថិតនៅក្នុង លក្ខណៈតម្រង់ទិស ផ្តល់ជាផលចំណេញដល់ប្រជាជន។ យើងនឹងបន្តភាពខ្លាំងក្នុងការផ្តល់សេវា សម្រាប់អាជីវកម្ម និងផ្នែកទីផ្សារអតិថិជន នៅក្នុងតំបន់ពាណិជ្ជកម្មរបស់យើងទាំងមូល។ |