CAB | Cambodia Asia Bank Plc,

គណនីមានកាលកំណត់សម្រាប់អ្នកចូលនិវត្តន៍

គណនីសន្សំមានកាលកំណត់សម្រាប់អ្នកចូលនិវត្តន៍

គណនីសន្សំមានកាលកំណត់សម្រាប់អ្នកចូលនិវត្តន៍ គឺជាគម្រោងសន្សំមួយដែលរយៈពេលដាក់ប្រាក់សន្សំមានភាពបត់បែន ផ្តល់ជូនដោយធនាគារ កម្ពុជា អាស៊ី សម្រាប់អតិថិជនដែលមានអាយុលើស៦០ឆ្នាំ។ គណនីសន្សំមានកាលកំណត់នេះ ផ្តល់ជូនលោកអ្នកនូវជម្រើសវិនិយោគដែលមានសុវត្ថិភាពខ្ពស់ រួមជាមួយនឹងអត្រាការប្រាក់ដែលខ្ពស់ជាងអត្រាការប្រាក់សន្សំទូទៅ ក្នុងគោលបំណងផ្តល់ជូននូវប្រាក់ចំណេញដែលកើតចេញពីការសន្សំរបស់លោកអ្នក។

ចូលនិវត្តន៍ដោយមិនបារម្មណ៍ពីស្ថិរភាព និងសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ។

សិទ្ធិទទួលបានគណនី

  • គណនីបុគ្គល ឬគណនីរួម (សម្រាប់តែនិវាសនជន និងអនិវាសនជន)

ការកំណត់ចំនួនប្រាក់បញ្ញើ

  • ការដាក់ប្រាក់អប្បបរមា៖ ៤០០,០០០ រៀល ឬ ១០០ដុល្លារក្នុងមួយគណនី។
  • រយៈពេលដាក់ប្រាក់អប្បបរមា៖ ៣ខែ
  • រយៈពេលដាក់ប្រាក់អតិបរមា៖ ២ ឆ្នាំ

អត្រាការប្រាក់

រយៈពេល

អត្រាការប្រាក់ (ក្នុងមួយឆ្នាំ)

រៀល

ដុល្លារ

៣ខែ

៤.០០%

៣.៧៥%

៦ខែ

៥.០០%

៤.៧៥%

១២ខែ

៦.២៥%

៦.០០%

២៤ខែ

៦.៥០%

៦.២៥%

 

លក្ខខណ្ឌរបស់គណនីសន្សំមានកាលកំណត់សម្រាប់អ្នកចូលនិវត្តន៍

១. ប្រភេទគណនីសន្សំមានកាលកំណត់សម្រាប់អ្នកចូលនិវត្តន៍

  • គណនីសន្សំសម្រាប់អ្នកចូលនិវត្តន៍គឺជាគណនីសន្សំមានកាលកំណត់។
  • ការដាក់ប្រាក់អប្បបរមា៖ ៤០០,០០០ រៀល ឬ ១០០ដុល្លារក្នុងមួយគណនី។
  • រយៈពេលដាក់ប្រាក់អប្បបរមា៖ ៣ខែ
  • រយៈពេលដាក់ប្រាក់អតិបរមា៖ ២ឆ្នាំ

២. សិទ្ធិទទួលបានគណនី

  • គណនីបុគ្គល ឬគណនីរួម (សម្រាប់តែនិវាសនជន និងអនិវាសនជន)

៣. លក្ខខណ្ឌ

៣.១ សម្រាប់ជនជាតិខ្មែរ

  • មានអាយុចាប់ពី៦០ឆ្នាំឡើង។
  • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមដែលមានសុពលភាព។
  • ត្រូវបំពេញពាក្យស្នើសុំបើកគណនី។

៣.២ សម្រាប់ជនបរទេស

  • មានអាយុចាប់ពី៦០ឆ្នាំឡើង។
  • ភ្ជាប់ជាមួយនឹងលិខិតឆ្លងដែនច្បាប់ដើមដែលមានសុពលភាព ឬឯកសារណាមួយដែលបញ្ជាក់ពីការស្នាក់នៅរបស់អ្នក (កិច្ចសន្យាជួលផ្ទះ កិច្ចសន្យាការងារ ...)។
  • ត្រូវបំពេញពាក្យស្នើសុំបើកគណនី។

៤. ភាពជាម្ចាស់គណនី

  • គណនីសន្សំមានកាលកំណត់សម្រាប់អ្នកចូលនិវត្តន៍ត្រូវបានបើកក្រោមឈ្មោះគណនីប្រភព។

៥. ការចូលប្រើគណនី

  • អតិថិជនអាចត្រួតពិនិត្យគណនីបញ្ញើរបស់លោកអ្នកបាន តាមរយៈបណ្តាញធនាគារជំនួសដោយការទៅធនាគារផ្ទាល់។
  • សម្រាប់គណនីនេះ ម្ចាស់គណនីមិនទទួលបានសៀវភៅធនាគារ កាតអេធីអឹម សៀវភៅមូលប្បទានប័ត្រនោះទេ។
  • មិនអនុញ្ញាតឱ្យដកប្រាក់ចំនួនណាមួយចេញពីគណនីឡើយ។

៦. វិធីសាស្រ្តទូទាត់ប្រាក់

  • ការប្រាក់នឹងត្រូវបានទូទាត់នៅចុងគ្រា។
  • ម្ចាស់គណនីនឹងបង់ពន្ធកាត់ទុក ៦% សម្រាប់និវាសនជន និង១៤% សម្រាប់អនិវាសនជន ។

៧. ការបញ្ចប់មុនកាលកំណត់

  • ការបញ្ចប់មុនកាលកំណត់ត្រូវបានអនុញ្ញាត។ សម្រាប់ការបញ្ចប់មុនរយ:ពេលកំណត់ អត្រាការប្រាក់ត្រូវបានគណនាតាមអត្រាការប្រាក់សន្សំធម្មតា។

៨. អតិថិជនយល់ព្រមជាមួយលក្ខខណ្ឌនៃការបើកគណនីបញ្ញើដែលមានចែងក្នុងលក្ខខណ្ឌទូទៅក្នុងការបើកគណនីសន្សំមានកាលកំណត់សម្រាប់អ្នកចូលនិវត្តន៍ និងប្រតិបត្តិការគណនី។

៩. ធនាគារ កម្ពុជា អាស៊ី រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌដែលមាននៅទីនេះ ហើយនឹងជូនដំណឹងដល់ម្ចាស់គណនី និងអតិថិជនទាំងអស់អំពីការផ្លាស់ប្តូរលក្ខខណ្ឌនេះ ហើយលក្ខខណ្ឌថ្មីនឹងត្រូវបានភ្ជាប់ជាមួយផងដែរ។

តើត្រូវដាក់ពាក្យស្នើសុំដោយរបៀបណា?
សូមអញ្ជើញមកកាន់ ការិយាល័យកណ្តាល ឬ សាខា ណាមួយរបស់ធនាគារ កម្ពុជា អាស៊ី ឬ ផ្ញើរសារមកកាន់យើងខ្ញុំនៅត្រង់នេះ
តាមរយៈប្រអប់សារ Chat With Us! ដើម្បីទទួលបានព័ត៌មានបន្ថែម