CAB | Cambodia Asia Bank Plc,

កម្មវិធីប្រាក់បញ្ញើStep-up 9 Plus

កម្មវិធីប្រាក់បញ្ញើStep-up 9 Plus ផ្តល់ជូនអតិថិជននូវអត្រាការប្រាក់ខ្ពស់រយៈពេលខ្លី ថែមទាំងផ្តល់ជូនកាដូដ៏ច្រើនសន្ធឹកសន្ធាប់ភ្លាមៗតាមចំនួនទឹកប្រាក់ដែលលោកអ្នកបានដាក់បញ្ញើផងដែរ។
អត្ថប្រយោជន៏សំខាន់ៗ
• អត្រាការប្រាក់ខ្ពស់រហូតដល់ទៅ9.9%ក្នុងមួយឆ្នាំ ត្រឹមរយៈពេល9ខែ
• កាដូផ្តល់ជូនភ្លាមៗ
ចំនួនទឹកប្រាក់
• អប្បបរមាប្រាក់បញ្ញើ៖ 1,000 ដុល្លារអាមេរិក
• អតិបរមាប្រាក់បញ្ញើ៖ 500,000 ដុល្លារអាមេរិក ក្នុងមួយគណនី
រយៈពេល​
• 9 ខែ
តារាងអត្រាការប្រាក់ប្រចាំខែ
អត្រាការប្រាក់ 2.60% ក្នុងមួយឆ្នាំ សម្រាប់ខែទី1 និងទី2
អត្រាការប្រាក់ 3.70% ក្នុងមួយឆ្នាំ សម្រាប់ខែទី3 និងទី4
អត្រាការប្រាក់ 5.10% ក្នុងមួយឆ្នាំ សម្រាប់ខែទី5 និងទី8
អត្រាការប្រាក់ 9.90% ក្នុងមួយឆ្នាំ សម្រាប់ខែទី9
រង្វាន់ផ្តល់ជូន
$1,000 - $9,999: កាសឥតខ្សែ Xiaomi Redmi Bud3 Lite
$10,000 - $49,999: នាឡិកាឆ្លាតវៃ Amazfit GTS 2 Mini
$50,000 - $199,999: ធុងបាស JBL Boombox 2
$200,000 - $349,999: iPad Mini
$350,000 - $449,999: ទូរស័ព្ទដៃiPhone 13 Pro
$450,000 - $500,000: កុំព្យូទ័រ Macbook Pro 13”
អត្ថប្រយោជន៏បន្ថែម
1. អតិថិជនអាចស្នើឥណទានបានរហូតដល់ទៅ90% នៃចំនួនប្រាក់បញ្ញើសរុបក្នុងកម្មវិធីបញ្ញើ Step-up 9 Plus ជាមួយអត្រាការប្រាក់ត្រឹមតែ8%ក្នុងមួយឆ្នាំ
2. ផ្តល់ជូនកាតឥណពន្ធប្រភេទGold ដោយមិនគិតថ្លៃសេវាប្រចាំឆ្នាំ
3. ផ្តល់ជូនសៀវភៅមូលប្បទានប័ត្រដោយឥតគិតថ្លៃ
4. ផ្តល់ជូនសេវាកម្មបើកប្រាក់បៀរវត្សសម្រាប់ក្រុមហ៊ុនដោយឥតគិតថ្លៃ
5. ឥតគិតថ្លៃសម្រាប់ការផ្ទេរប្រាក់ពីធនាគារដទៃមកកាន់គណនីអ្នក
6. ឥតគិតថ្លៃសម្រាប់ការផ្ទេរប្រាក់ទៅកាន់ធនាគារដទៃ
លក្ខខណ្ឌ
1. ត្រូវមានអាយុចាប់ពី16ឆ្នាំឡើងទៅ
ឯកសារតម្រូវ
2. តម្រូវឱ្យបំពេញព័ត៌មានសម្រាប់កម្មវិធីប្រាក់បញ្ញើ
3. ភ្ជាប់ជាមួយអត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែនសម្រាប់ឯកត្តបុគ្គល
4. សម្រាប់ក្រុមហ៊ុនឬនីតិបុគ្គលត្រូវភ្ជាប់មកជាមួយឯកសារពាក់ព័ន្ធ
ខ និងលក្ខខណ្ឌនៃកម្មវិធីប្រាក់បញ្ញើ Step-up 9 Plus
1. ទាំងអតិថិជនចាស់ និងអតិថិជនថ្មី អាចចូលរួមកម្មវិធីStep-up 9 Plusនេះបាន ដោយគ្រាន់តែធ្វើការបើកគណនីបញ្ញើមានកាលកំណត់ថ្មីជាគណនីប្រាក់ដុល្លារ និងដាក់ប្រាក់អប្បបរមាចំនួន 1,000ដុល្លារអាមេរិក និងអតិបរមាចំនួន 500,000ដុល្លារអាមេរិក ក្នុងរយៈពេល9ខែ។ អតិថិជនអាចបើកគណនីStep-up 9 Plus ច្រើនបាន។
2. កម្មវិធីពិសេសនេះ ផ្តល់ជូនដល់អតិថិជនទាំងអស់ ដែលធ្វើការបើកគណនីបញ្ញើថ្មី នៅគ្រប់សាខាទាំងអស់របស់ ធនាគារ កម្ពុជា អាស៊ី, តាមកម្មវិធីCAB Mobile App, និងកម្មវិធីInternet Banking។
3. កាដូដែលនឹងត្រូវផ្តល់ជូនអតិថិជន គឺផ្អែកទៅលើចំនួនទឹកប្រាក់ដែលអតិថិជនបានដាក់ អំឡុងពេលបើកគណនីបញ្ញើមានកាលកំណត់ថ្មី ក្នុងលក្ខខន្តិកៈដែលកម្មវិធីបានចែង និងមានសុពលភាព ពីថ្ងៃទី1 ខែមីនា ឆ្នាំ2022 រហូតដល់ ថ្ងៃទី31 ខែឧសភា ឆ្នាំ2022។
4. អតិថិជននឹងទទួលបានកាដូក្នុងអំឡុងពេល7ថ្ងៃនៃថ្ងៃធ្វើការ ដោយគិតចាប់ពីថ្ងៃដែលអតិថិជនទទួលបានវិញ្ញបនបត្រដែលផ្តល់ដោយធនាគារ កម្ពុជា អាស៊ី។
5. អតិថិជនមិនអាចស្នើសុំផ្លាស់ប្តូរកាដូ ឬប្តូរជាសាច់ប្រាក់បានឡើយ។
6. ធនាគារមានសិទ្ធិក្នុងការកាត់យកថ្លៃដើមកាដូវិញ ក្នុងករណីអតិថិជនធ្វើការដកប្រាក់ ឬបញ្ឈប់មុន9ខែ។
7. ធនាគារ កម្ពុជា អាស៊ី មានសិទ្ធិក្នុងការលុបចោល ឬផ្លាស់ប្តូរលក្ខខន្តិកៈនានាដោយមិនបានជូនដំណឹងទុកជាមុន។

សម្រាប់ព័ត៌មានបន្ថែម៖ 023 980 000