គណនីសន្សំ Child Future
ក្តីស្រលាញ់ផ្សារភ្ជាប់ជាមួយនឹងទំនួលខុសត្រូវ។ ធនាគារ កម្ពុជា អាស៊ី យល់ពីក្តីបារម្ភរបស់ឪពុកម្តាយចំពោះអនាគតកូន។ គណនីសន្សំ Child Futureជាគណនីសន្សំបង្គរដែលត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ក្នុងការគាំទ្រការសិក្សារបស់កូនៗរបស់លោកអ្នក ឬជាការបំរុងទុកសម្រាប់ព្រឹត្តិការណាដែលយើងមិនបានដឹងទុកជាមុន។ ការផ្តល់ជូនដ៏ពិសេសនេះនឹងផ្តល់ជូនលោកអ្នកនូវអត្រាការប្រាក់ខ្ពស់ រួមជាមួយនឹងអត្ថប្រយោជន៍ជាច្រើនសំរាប់លោកអ្នកក៏ដូចជាកូនៗរបស់លោកអ្នក។
សុវត្ថិភាពផ្នែកហិរញ្ញវត្ថុសម្រាប់អនាគតកូនៗរបស់លោកអ្នកចាប់ផ្តើមពីការសន្សំដ៏ឆ្លាតវៃ។
សិទ្ធិទទួលបានគណនី
ការកំណត់ចំនួនប្រាក់បញ្ញើ
អត្ថប្រយោជន៏
អត្រាការប្រាក់
ចំនួនទឹកប្រាក់ |
អត្រាការប្រាក់ (ក្នុងមួយឆ្នាំ) |
|
រៀល |
ដុល្លារ |
|
៤០,0០០ |
១០ |
៨.៨% |
២០០,០០០ |
៥០ |
៩.៣% |
៤០០,០០០ ៦០០,០០០ |
១០០ ១៥០ |
៩.៨% |
៨០០,០០០ ១,០០០,០០០ ២,០០០,០០០ |
២០០ ២៥០ ៥០០ |
១០.៣% |
លក្ខខណ្ឌរបស់គណនីសន្សំ Child Future
១. ប្រភេទគណនីសន្សំ Child Future
២. សិទ្ធទទួលបានគណនី
៣. លក្ខខណ្ឌ
៣.១ សម្រាប់ជនជាតិខ្មែរ
៣.២ សម្រាប់ជនបរទេស
៤. ភាពជាម្ចាស់គណនី
៥. ការចូលប្រើគណនី
៦. វិធីសាស្រ្តទូទាត់ការប្រាក់
៧. អត្ថប្រយោជន៌
៧.១ តារាងរង្វាន់ជាទឹកប្រាក់
រយ:ពេលដាក់ប្រាក់ |
ទឹកប្រាក់ដែលទទួលបាន |
៥ ឆ្នាំ |
២០០ ដុល្លារ |
> ៥ ឆ្នាំ ដល់ ១០ឆ្នាំ |
៥០០ ដុល្លារ |
> ១០ឆ្នាំ |
១,០០០ ដុល្លារ |
៧.២ អាចស្នើកម្ចីដែលមានទំហំទឹកប្រាក់១៥០%នៃទំហំទឹកប្រាក់សន្សំក្រោមគោលបំណងបង់ថ្លៃសិក្សា ឬថ្លៃព្យាបាលជំងឺដោយមិនគិតអត្រាការប្រាក់បន្ថែម។
៧.៣ ការផ្តល់ជូនប្រាក់កម្ចី
៧.៤ រង្វាន់ប្រចាំត្រីមាស
៧.៥ ផ្តល់ជូនការផ្ទេរប្រាក់ចូលក្នុងគណនី (គណនីដើម/គណនីប្រភព) ដោយមិនគិតថ្លៃ។
៧.៦ ផ្តល់ជូនឥតគិតថ្លៃលើថ្លៃសេវាភ្ជាប់បណ្តាញសម្រាប់ការផ្ទេរប្រាក់ទៅក្រៅប្រទេសចំនួន២ដងក្នុងមួយខែ។
៨. ការបញ្ចប់មុនកាលកំណត់
៨.១ ការបញ្ចប់មុនកាលកំណត់ត្រូវបានអនុញ្ញាត។
៨.២ សម្រាប់ការបញ្ចប់មុនកាលកំណត់ ការប្រាក់បង្គរត្រូវបានគណនាតាមអត្រាការប្រាក់ដូចខាងក្រោ៖
៨.៣ ក្នុងករណីខកខានកាលវិភាគដាក់ប្រាក់ចំនួនមួយដង នោះគណនីសន្សំ Child Future នោះនឹងត្រូវបិទដោយស្វ័យប្រវត្តិ។
៩. អតិថិជនយល់ព្រមជាមួយលក្ខខណ្ឌនៃការបើកគណនីសន្សំ Child Future ដែលមានចែងក្នុលក្ខខណ្ឌទូទៅដែលគ្រប់គ្រងក្នុងការបើកគណនី និងប្រតិបត្តិការគណនី។
១០. ធនាគារ កម្ពុជា អាស៊ី រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌដែលមាននៅទីនេះ ហើយនឹងជូនដំណឹងដល់ម្ចាស់គណនី និងអតិថិជនទាំងអស់ អំពីការផ្លាស់ប្តូរលក្ខខណ្ឌនេះ ហើយលក្ខខណ្ឌថ្មីនឹងត្រូវបានភ្ជាប់ជាមួយផងដែរ។
១. ការចាប់រង្វាន់សម្រាប់គណនីសន្សំបង្គរ Iwish និង Child Future មានសុពលភាពសម្រាប់គណនី Iwish និង Child Future ទាំងអស់ដែលកំពុងដំណើរការ។
២. ការចាប់រង្វាន់សម្រាប់គណនីសន្សំបង្គរ Iwish និង Child Future នឹងត្រូវធ្វើឡើងចំនួនបួនលើកតាមរយៈការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ កម្ពុជា អាស៊ី តាមកាលបរិច្ឆេទខាងក្រោម៖
៣. ការចាប់រង្វាន់នឹងប្រព្រឹត្តទៅដោយប្រើប្រាស់ប្រព័ន្ធឌីជីថលស្វ័យប្រវត្តិ (Digital Lucky Draw System) របស់ធនាគារ កម្ពុជា អាស៊ី ដើម្បីធានានូវតម្លាភាព និងយុត្តិធម៌នៃដំណើរការចាប់រង្វាន់ផ្សងសំណាង។
៤. ការប្រកាសអ្នកឈ្នះរង្វាន់នឹងបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ កម្ពុជា អាស៊ី។ បុគ្គលិករបស់ធនាគារនឹងទំនាក់ទំនងទៅកាន់អ្នកឈ្នះរង្វាន់តាមរយៈ ការហៅទូរសព្ទ រឺសារអេឡិចត្រូនិច។ ក្នុងករណីអ្នកឈ្នះរង្វាន់មិនអាចទាក់ទងបាន ឬមិនឆ្លើយតបក្នុងរយៈពេល ៥ ថ្ងៃ (ថ្ងៃធ្វើការ) រាប់ចាប់ពីកា
៥. គណនីសន្សំបង្គរ Iwish និង Child Future តម្រូវឱ្យនៅដំណើរការរហូតដល់កាលបរិច្ឆេទដែលម្ចាស់គណនី រឺអ្នកឈ្នះរង្វាន់មកទទួលយករង្វាន់។ ក្នុងករណីអ្នកឈ្នះរង្វាន់មិនបំពេញលក្ខខណ្ឌនេះ រង្វាន់នឹងត្រូវបានចាត់ទុកជាមោឃ:។
៦. អ្នកឈ្នះរង្វាន់មានសិទ្ធទទួលបាន រឺឈ្នះរង្វាន់តែមួយគត់ រៀងរាល់ការចាប់រង្វាន់មួយលើកៗ ។
៧. រង្វាន់មិនត្រូវបានអនុញ្ញាតឱ្យប្តូរជាសាច់ប្រាក់ទេ។
៨. ម្ចាស់គណនីដែលជាបុគ្គលិករបស់ធនាគារ កម្ពុជា អាស៊ី មិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងការចាប់រង្វាន់នេះទេ។
៩. អ្នកឈ្នះរង្វាន់តម្រូវឱ្យអញ្ជើញមកទទួលយករង្វាន់ក្នុងរយៈពេល ៣០ ថ្ងៃ (ថ្ងៃធ្វើការ) គិតចាប់ពីថ្ងៃប្រកាសអ្នកឈ្នះរង្វាន់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់យើង ដោយមិនមានការពន្យាពេលឡើយ។ ក្នុងករណីអ្នកឈ្នះរង្វាន់មិនបំពេញលក្ខខណ្ឌនេះ រង្វាន់នឹងត្រូវបានចាត់ទុកជាមោឃ:។
១០. ធនាគារ កម្ពុជា អាស៊ី រក្សាសិទ្ធិក្នុងការបញ្ចប់ លុប ផ្លាស់ប្តូរ ឬបន្ថែមលក្ខខណ្ឌណាមួយនៅក្នុងការចាប់រង្វាន់នេះក្នុងករណីចាំបាច់ ដោយមិនបាច់ជូនដំណឹងជាមុន។
១១. ធនាគារ កម្ពុជា អាស៊ី រក្សាសិទ្ធិក្នុងការលុបចោលរង្វាន់ ប្រសិនបើលក្ខខណ្ឌណាមួយមិនត្រូវបានបំពេញ។
១២. ធនាគារ កម្ពុជា អាស៊ី រក្សាសិទ្ធិក្នុងការផ្លាស់ប្តូររង្វាន់ និងកាលបរិច្ឆេទនៃការចាប់រង្វាន់។