CAB | Cambodia Asia Bank Plc,
☰

ឥណទានរថយន្ត

មិនថាលោកអ្នកកំពុងស្វែងរកទិញរថយន្តថ្មីស្រឡាង ឬរថយន្តមួយទឹកដែលមានគុណភាពល្អនោះទេ ឥណទានរថយន្តរបស់ ធនាគារ កម្ពុជា អាស៊ី ផ្ដល់ជូននូវហិរញ្ញប្បទានប្រកបដោយភាពបត់បែន ដើម្បីជួយឱ្យលោកអ្នកអាចបើកបររថយន្តក្នុងក្ដីស្រមៃដោយភាពជឿជាក់។

ប្រែក្លាយក្តីស្រមៃក្នុងការមានរថយន្តផ្ទាល់ខ្លួនឱ្យក្លាយជាការពិតជាមួយធនាគារ កម្ពុជា អាស៊ី។

អំពីព័ត៌មានឥណទានរថយន្ត

លក្ខណៈពិសេស ព័ត៌មានលម្អិត
ប្រភេទឥណទាន ឥណទានរថយន្ត
រូបិយប័ណ្ណ ខ្មែររៀល ឬ ដុល្លារអាមេរិក
ទំហំឥណទានអតិបរមា រហូតដល់ ៤០០ លានរៀល ឬ ១០០.០០០ ដុល្លារអាមេរិក
រយៈពេលឥណទាន • រហូតដល់ ១២០ ខែ (សម្រាប់រថយន្តថ្មី)
• រហូតដល់ ៩៦ ខែ (សម្រាប់រថយន្តមួយទឹក)
អត្រាការប្រាក់ អាចចរចាបាន
ជម្រើសការទូទាត់សង • បង់រំលស់ផ្អែកលើសមតុល្យថយចុះ (ប្រាក់ដើមថេរ + ការប្រាក់)
• បង់រំលស់ថេរ (បង់រំលស់ស្មើៗគ្នារៀងរាល់ខែ)
កម្រៃសេវាអនុម័ត ០,៥% ទៅ ១% នៃទំហំឥណទានដែលបានអនុម័ត
ទ្រព្យធានា បណ្ណសម្គាល់រថយន្ត (កាតគ្រីឡាន)

លក្ខខណ្ឌតម្រូវសម្រាប់ការទទួលបានឥណទាន

ដើម្បីមានលក្ខណៈគ្រប់គ្រាន់ក្នុងការស្នើសុំឥណទានរថយន្ដ អ្នកស្នើសុំត្រូវ៖

  • មានអាយុចន្លោះពី ១៨ ដល់ ៦៥ឆ្នាំ ក្នុងអំឡុងពេលនៃកម្ចី
  • ជាពលរដ្ឋខ្មែរ ដែលអាចដាក់ពាក្យស្នើសុំតែម្នាក់ឯង ឬរួមគ្នា
  • មានប្រភពចំណូលដែលមានស្ថិរភាព និងអាចផ្ទៀងផ្ទាត់បាន

តើលោកអ្នកត្រៀមខ្លួនក្លាយជាម្ចាស់រថយន្តក្នុងក្ដីស្រមៃហើយឬនៅ?

សូមទាក់ទងមកយើងខ្ញុំថ្ងៃនេះ ដើម្បីស្នើសុំឥណទានរថយន្ត ឬពិភាក្សាជាមួយអ្នកជំនាញផ្នែកឥណទានរបស់យើងខ្ញុំ ដើម្បីស្វែងរកជម្រើសហិរញ្ញប្បទានដែលសមស្របបំផុតទៅនឹងតម្រូវការរបស់លោកអ្នក។

ស្នើសុំឥណទានថ្ងៃនេះ

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។ ធនាគារ កម្ពុជា អាស៊ី រក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌទាំងនេះដោយមិនចាំបាច់ជូនដំណឹងជាមុន។