ធនាគារ កម្ពុជា អាស៊ី និងក្រុមហ៊ុន Bankograph ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្លាយជាដៃគូយុទ្ធសាស្រ្តលើផលិតផលធនាគារបែបឌីជីថលផ្លូវការ

នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ធនាគារ កម្ពុជា អាស៊ី (CAB) និងក្រុមហ៊ុន Bankograph ដែលជាក្រុមហ៊ុនFintechនាប្រទេសសិង្ហបុរី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីក្លាយជាដៃគូយុទ្ធសាស្រ្តផ្លូវការ និងផ្តាច់មុខតែមួយគត់ ក្នុងការផ្តល់ដំណោះស្រាយកម្មសិទ្ធិធនាគារបែបឌីជីថល។ នេះជាសមិទ្ធិផលថ្មីមួយទៀតសម្រាប់CAB ក្នុងការជួយជម្រុញសេវាកម្មហិរញ្ញវត្ថុបន្ថែមរបស់ធនាគារ ក៏ដូចជាលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា មួយកម្រិតទៀត ដោយកិច្ចព្រមព្រៀងនេះនឹងជួយឱ្យអតិថិជនរីករាយនូវសេវាកម្មថ្មីៗ និងមានតែមួយគត់នៅកម្ពុជា ដែលបង្កភាពងាយស្រួល និងផ្តល់ជូនភាពបត់បែន ដូចជា សេវាកម្ម ទិញមុន ទូទាត់ពេលក្រោយ (Buy Now Pay Later) និង កម្មវិធីសន្សំប្រាក់ជាដើម។ ហើយនេះក៏ជាចំណុចចាប់ផ្តើមថ្មីមួយរបស់CAB និង Bankograph ដើម្បីកសាងទំនាក់ទំនង និងដាក់ឱ្យដំណើរការកម្មវិធីឌីជីថលBeeZee នៅកម្ពុជា។

លោក Alexander Gold អគ្គនាយកក្រុមហ៊ុន Bankograph បានធ្វើដំណើរទស្សនៈកិច្ចមកកាន់រាជធានីភ្នំពេញ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង បានមានប្រសាសន៏ថា៖ “យើងពិតជាមានកិត្តិយស និងក្តីសោមនស្សរីករាយជាខ្លាំងដែលមានធនាគារ CAB ជាដៃគូយុទ្ធសាស្រ្ត។ គំនិតផ្តួចផ្តើមនេះ គឺមានភាពដើរស្របទៅនឹងចក្ខុវិស័យរបស់យើង ក្នុងការបង្កើតផលិតផលដែលផ្តល់ផលវិជ្ជមានដល់សង្គម ដោយមានការរួមបញ្ចូលគ្នារវាងអ្នកជំនាញ បច្ចេកវិទ្យាទំនើប និងCAB ដែលយល់ច្បាស់ស៊ីជម្រៅអំពីទីផ្សារកម្ពុជា ក្នុងការបង្កើត បទពិសោធន៍ធនាគារដ៏អសា្ចរ្យ និងផ្តល់ជូនគុណតម្លៃសម្រាប់ប្រជាជនកម្ពុជា។”

លោក Dwaipayan Mitra ប្រធាននាយកប្រតិបត្តិការនៃ CAB បានថ្លែងថា៖ “តម្រូវការប្រើបាស់សេវាកម្មពីធនាគារមាន៤យ៉ាងរួមមាន៖ ប្រតិបត្តិការហរិញ្ញវត្ថុ, ការសន្សំប្រាក់, ការវិនិយោគ, និងឥណទាន។ ការសន្សំប្រាក់គឺជា ប្រភពនៃការបង្កើត និងប្រមូលទ្រព្យសម្បត្តិរបស់សង្គម។ ក្នុងពេលបច្ចុប្បន្ននេះទីផ្សារកម្ពុជា កំពុងស្វែងរកប្រភេទប្រាក់សន្សំដែលមានភាពច្នៃប្រឌិត និងមានលក្ខណៈងាយស្រួល។ យើងពិតជារីករាយជាខ្លាំង ក្នុងការបើកដំណើរការកម្មវិធី BeeZee ដែលឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់នៅប្រទេសកម្ពុជា រួមទាំងដៃគូសហការរបស់ធនាគារផងដែរ។”

CAB និង Bankograph ប្តេជ្ញាចិត្តក្នុងការដាក់ឱ្យដំណើរការផលិតផលនេះក្នុងប្រទេសកម្ពុជា ដោយបានសហការជាមួយនឹងផលិតផលធនាគារឥស្លាម ដែលគោរពទៅតាមបទបញ្ញត្តិរបស់ Shariah ដោយនឹងប្រើប្រាស់ជំនាញដ៏សំបូរបែបរបស់ Bankograph ក្នុងការអភិវឌ្ឍន៍ផលិតផលធនាគារអ៊ីស្លាម ដែលជាផ្នែកមួយនៃបច្ចេកវិទ្យាធនាគារដ៏ទូលំទូលាយរបស់ខ្លួន។

ធនាគារCAB និងBankograph រីករាយក្នុងការនាំយកកិច្ចសហការ និងភាពជាដៃគូ ទៅកម្រិតមួយកាន់តែប្រសើរ ដែលផ្តល់ជូនអត្ថប្រយោជន៏សម្បូរបែបសម្រាប់ប្រជាជានកម្ពុជា។

" />
CAB | Cambodia Asia Bank Plc,

កិច្ចព្រមព្រៀងក្លាយជាដៃគូយុទ្ធសាស្រ្តលើផលិតផលធនាគារបែបឌីជីថល