CAB | Cambodia Asia Bank Plc,

គណនីសន្សំបង់ថ្លៃសិក្សា

គណនីសន្សំបង់ថ្លៃសិក្សា គឺជាប្រភេទគណនីប្រាក់បញ្ញើសន្សំដែលផ្តល់ជូនភាពបត់បែននិងងាយស្រួល ដល់មាតាបិតា ឬអាណាព្យាបាលក្នុងការដាក់សន្សំសម្រាប់បង់ថ្លៃសិក្សារបស់បុត្រធីតារបស់លោកអ្នក ទៅតាមកាលបរិច្ឆេទបង់ប្រាក់របស់សាលា។ អតិថិជនគោលដៅសម្រាប់សេវាកម្មនេះគឺ កុមារនិងក្មេងជំទង់ដែលសិក្សាជាមួយសាលាដែលជាដៃគូររបស់ ធនាគារ កម្ពុជា អាស៊ី ។

១. ប្រភេទគណនី

 1. គណនីសន្សំបង់ថ្លៃសិក្សា គឺជាប្រភេទគណនីសន្សំ
 2. ចំនួនសាច់ប្រាក់ដែលត្រូវដាក់សន្សំមានភាពបត់បែន និងអាចដាក់ប្រាក់សន្សំបានគ្រប់ពេលវេលា
 3. មិនទាមទារសមតុល្យអប្បបរមាពេលបើកគណនី

២. ប្រភេទគណនីដែលបើកអាច គណនីសន្សំបង់ថ្លៃសិក្សា បានមានដូចជា

 1. គណនីបុគ្គល
 2. គណនីរួម

៣. របៀបបើកគណនីសន្សំបង់ថ្លៃសិក្សា

 1. ដើម្បីបើកគណនីសន្សំបង់ថ្លៃសិក្សា មាតាបិតាឬអាណាព្យាបាលត្រូវមានគណនីសន្សំណាមួយជាមួយ ធនាគារ កម្ពុជា អាស៊ី សម្រាប់ប្រើជាគណនីបង្គោល។
 2. គណនីសន្សំបង់ថ្លៃសិក្សា នឹងត្រូវបើកក្រោមឈ្មោះគណនីបង្គោល។
 3. សម្រាប់អតិថិជនថ្មីរបស់ធនាគារ កម្ពុជា អាស៊ី គណនីបង្គោលអាចជាគណនីសន្សំ ឬគណនីរហ័ស ហើយគណនីនោះនឹងត្រូវបានប្រើសម្រាប់ទូទាត់ប្រាក់ដើម បន្ទាប់ពីការស្នើសុំបិត គណនីសន្សំបង់ថ្លៃសិក្សា ។
 4. គណនីសន្សំបង់ថ្លៃសិក្សា អាចបើកបានតាមរយៈ CAB Mobile Application តែប៉ុណ្ណោះ ។
 5. គណនីសន្សំបង់ថ្លៃសិក្សាមួយ គឺអាចប្រើបានសម្រាប់កុមារច្រើននាក់ ដែលរៀននៅក្នុងសាលារៀនតែមួយជាមួយគ្នា។
 6. ប្រសិនបើកូនៗសិក្សានៅសាលាផ្សេងគ្នា នោះមាតាបិតា ឬអាណាព្យាបាល ត្រូវបើកគណនីសន្សំបង់ថ្លៃសិក្សា មួយផ្សេងទៀត។

៤. របៀបចូលប្រើគណនីសន្សំបង់ថ្លៃសិក្សា

 1. លោកអ្នកអាចត្រួតពិនិត្យមើលគណនីសន្សំបង់ថ្លៃសិក្សារបស់លោកអ្នកបាន តាមរយៈបណ្តាញធនាគារជំនួសដោយការទៅធនាគារដោយផ្ទាល់។
 2. សម្រាប់គណនីសន្សំបង់ថ្លៃសិក្សានេះ មិនមានការផ្តល់ជូនសៀវភៅគណនី កាតATM ឬសៀវភៅមូលប្បទានប័ត្រឡើយ។
 3. លោកអ្នកមិនត្រូវបានអនុញ្ញាតអោយដកសាច់ប្រាក់ចំនួនណាមួយចេញពីគណនីសន្សំបង់ថ្លៃសិក្សាបានឡើយ លើកលែងតែលោកអ្នកស្នើសុំបិតគណនីសន្សំបង់ថ្លៃសិក្សា។
 4. របៀបផ្ទេរប្រាក់ចូល ឬដាក់ប្រាក់៖ លោកអ្នកអាចផ្ទេរឬដាក់ប្រាក់ សន្សំសម្រាប់បង់ថ្លៃសិក្សា តាមគណនី ធនាគារ កម្ពុជា អាស៊ី ណាមួយ, គណនីផ្ទាល់ខ្លួនរបស់អ្នក, ផ្ទេរប្រាក់ពីធនាគារក្នុងស្រុកណាមួយ, ផ្ទេរប្រាក់ពីគណនី ឬ wallet ណាមួយរបស់អ្នកតាមប្រព័ន្ធបាគង, និងតាមប្រព័ន្ធទូទាត់របស់ធនាគារជាតិ ឬ ដាក់ប្រាក់ដោយផ្ទាល់តាមបញ្ជរ ធនាគារ កម្ពុជា អាស៊ី ដែលមានសាខានៅជិតលោកអ្នក ។
 5. របៀបផ្ទេរចេញ ឬដកសាច់ប្រាក់៖ លោកអ្នកអាចផ្ទេរសាច់ប្រាក់ចេញពីគណនីសន្សំបង់ថ្លៃសិក្សាបាន តែផ្ទេរទៅគណនីរបស់សាលា និងគណនីបង្គោលតែប៉ុណ្ណោះ។

៥. អត្រាការប្រាក់

 1. សម្រាប់គណនីសន្សំបង់ថ្លៃសិក្សានិងទទួលបានអត្រាការប្រាក់រហូតដល់ 5.20%ក្នុងមួយឆ្នាំ។

៦. វិធីសាស្រ្តទូទាត់អត្រាការប្រាក់

 1. អត្រាការប្រាក់នឹងត្រូវបានបង្គរជារៀងរាល់ថ្ងៃ និងទូទាត់ជារៀងរាល់ត្រីមាស។
 2. អត្រាការប្រាក់សុទ្ធបន្ទាប់ពីទូទាត់បង់ពន្ធកាត់ទុករួចនឹងត្រូវបានបញ្ចូលទៅក្នុងគណនីសន្សំបង់ថ្លៃសិក្សាដែលបានកំណត់។

៧. ការបិទគណនី រឺការដកសាច់ប្រាក់

 1. លោកអ្នកអាចដកសាច់ប្រាក់បានក្រោមលក្ខខណ្ឌតែមួយប៉ុណ្ណោះ គឺស្នើសុំផ្ទេរសាច់ប្រាក់ទាំងអស់ ចេញទៅកាន់គណនីបង្គោល ដែលមានន័យថាលោកអ្នកស្នើសុំបិតគណនីសន្សំបង់ថ្លៃសិក្សា។
 2. សម្រាប់អតិថិជនដែលប្រើប្រាស់គណនីរហ័ស ជាគណនីបង្គោល មុនពេលស្នើសុំផ្ទេរប្រាក់ទៅគណនីបង្គោល លោកអ្នកត្រូវបំពេញបែបបទស្នើសុំធ្វើបច្ចុប្បន្នភាពគណនី ពីប្រភេទគណនីរហ័សរបស់លោកអ្នកអោយក្លាយទៅជាគណនីសន្សំធម្មតាជាមុនសិន។
 3. មិនគិតថ្លៃសេវាសម្រាប់ការបិទគណនីសន្សំបង់ថ្លៃសិក្សា។

៨. សេចក្ដីប្រកាសនឹង ការយល់ព្រមរបស់អតិថិជនជាមួយលក្ខខណ្ឌនៃការបើកគណនីសន្សំបង់ថ្លៃសិក្សា នឹងលក្ខខណ្ឌផ្សេងៗដែលបានចែងដោយ ធនាគារ កម្ពុជា អាស៊ី

 1. ខ្ញុំ/យើងធានាថារាល់ព័ត៌មានដែលផ្តល់ឱ្យដោយខ្ញុំ/យើងក្នុងពាក្យសុំនេះនិងឯកសារផ្សេងទៀតរបស់ខ្ញុំដែលបានភ្ជាប់មកគឺពិតជាមានភាពសុក្រឹតនឹងត្រឹមត្រូវ។ជាមួយនឹងតម្រូវការបន្ថែមដោយធនាគារសម្រាប់ការផ្តល់ព័ត៌មានផ្ទាល់ខ្លួន ឬអាជីវកម្មចាំបាច់ ក្នុងករណីណាក៏ដោយដែលខ្ញុំ/យើងបដិសេធ ឬពន្យារពេល នោះខ្ញុំ/យើងយល់ព្រមជាមួយធនាគារសម្រាប់ការផ្អាកសេវាកម្មទាំងអស់ ឬមួយផ្នែក។
 2. ប្រសិនបើព័ត៌មានដែលខ្ញុំ/យើងផ្តល់ឲ្យត្រូវមានការផ្លាស់ប្តូរណាមួយនោះ ខ្ញុំ/យើងនឹងជូនដំណឹងទៅធនាគារជាមុន។
 3. ខ្ញុំ/យើងយល់ព្រមចងភ្ជាប់ដោយលក្ខខណ្ឌនៃការបើកគណនីបញ្ញើដែលមានចែងក្នុងលក្ខខណ្ឌទូទៅដែលគ្រប់គ្រងការបើក និងប្រតិបត្តិការគណនី។
 1. ៩. ធនាគារ កម្ពុជា អាស៊ី រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌដែលមាននៅទីនេះ ដោយនឹងជូនដំណឹងដល់ម្ចាស់គណនីសន្សំបង់ថ្លៃសិក្សាពីការផ្លាស់ប្តូរនាៗ ដោយមិនសំដៅកំណត់ចំពោះអត្រាការប្រាក់ របៀបនៃការបង់ប្រាក់ការប្រាក់ ការផ្ទេរប្រាក់ នឹងគណនីបិទដោយមិនផ្តល់ហេតុផលណាមួយឡើយ។ ខនិងលក្ខខណ្ឌថ្មីនឹងត្រូវចងភ្ជាប់ជាមួយផ្ដល់ជូនដល់ម្ចាស់គណនី។
របៀបនៃការចុះឈ្មោះ
ចូលទៅកាន់គេហទំព័ររបស់យើងចូលទៅកាន់ទំព័រទីតាំងរបស់យើង ឬ អាចចូលទៅកាន់បញ្តាញសង្គមរបស់យើង
តាមរយៈប្រអប់សារ Chat With Us! ដើម្បីទទួលបានពត៏មានបន្ថែម