CAB | Cambodia Asia Bank Plc,

កម្មវិធីប្រាក់បញ្ញើមានកាលកំណត់ថ្មី

កម្មវិធីប្រាក់បញ្ញើមានកាលកំណត់ថ្មី របស់ធនាគារ កម្ពុជា អាស៊ី ផ្តល់ជូនអត្ថប្រយោជន៏ដ៏ច្រើនមិនធ្លាប់មានដល់អតិថិជន ជាមួយនឹងការបន្ថែមការប្រាក់0.5%ក្នុងមួយឆ្នាំ រាល់ការបើកតាមរយៈកម្មវីធីទូរសព្ទ CAB Bank Mobile លោកអ្នកក៏មានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់សរុបជាង 30រង្វាន់ផងដែរ។

អត្ថប្រយោជន៏ពិសេសៗ
- មានឱកាសឈ្នះរង្វាន់ដូចជា៖ iPad Pro 2021, ទូរសព្ទដៃiPhone 13, នាឡិកាឆ្លាតវៃ Amazfit GTS2 Mini, និងកាសឥតខ្សែXiaomi Redmi Bud Lite
- រីករាយជាមួយអត្រាការប្រាក់បន្ថែម 0.5%ក្នុងមួយឆ្នាំ ទទួលបានអត្រាការប្រាក់ខ្ពស់ជាងធម្មតា រហូតដល់ទៅ7%ក្នុងមួយឆ្នាំ លើគណនីប្រាក់ដុល្លារអាមេរិក
- អាចស្នើកម្ចីបានរហូតដល់ទៅ90%នៃប្រាក់បញ្ញើសរុប ជាមួយអត្រាការប្រាក់ទាប
- ផ្តល់ជូនកាតឥណពន្ធVisa ប្រភេទGold ដោយឥតគិតថ្លៃ
- អាចដកសាច់ប្រាក់បានពីគ្រប់ទូATMរបស់ធនាគារផ្សេងដោយឥតគិតថ្លៃសេវា

លក្ខខណ្ឌតម្រូវ
- ត្រូវមានអាយុចាប់ពី16ឆ្នាំឡើងទៅ
- ត្រូវមានគណនីរហ័ស ឬគណនីសន្សំជាមួយធនាគារ កម្ពុជា អាស៊ី

ចំនួនទឹកប្រាក់
អប្បបរមា៖ 100 ដុល្លារអាមេរិកដើម្បីទទួលបានអត្រាការប្រាក់បន្ថែម 0.5% ក្នុងមួយឆ្នាំ។
អប្បបរមា៖ 500 ដុល្លារអាមេរិកដើម្បីទទួលបានអត្រាការប្រាក់បន្ថែម 0.5% ក្នុងមួយឆ្នាំ និងមានសិទ្ធចាប់រង្វាន់ផ្សងសំណាង។

រយះពេល
ចាប់ពី 12ខែឡើងទៅ

តារាងអត្រាការប្រាក់

រយះពេល
អត្រាការប្រាក់ធម្មតា
(ប្រាក់ដុល្លារ)
អត្រាការប្រាក់អំឡុងពេលផ្តល់ជូនពិសេស
(បន្ថែម0.5%ក្នុងមួយឆ្នាំ)
12 ខែ
5.5% ក្នុងមួយឆ្នាំ
6% ក្នុងមួយឆ្នាំ
24 ខែ
6% ក្នុងមួយឆ្នាំ
6.5% ក្នុងមួយឆ្នាំ
36 ខែ
6.5% ក្នុងមួយឆ្នាំ
7% ក្នុងមួយឆ្នាំ

ខ និងលក្ខខណ្ឌ

  1. ដើម្បីរីករាយជាមួយអត្រាការប្រាក់បន្ថែម0.5%ក្នុងមួយឆ្នាំ រួមទាំងអត្ថប្រយោជន៏ផ្សេងៗទៀត រាល់អតិថិជនទាំងអស់ អាចចូលរួមកម្មវិធីនេះបានដោយគ្រាន់តែធ្វើការបើកគណនីបញ្ញើមានកាលកំណត់ថ្មីតាមកម្មវិធីCAB Bank Mobile ជាប្រាក់ដុល្លារ និងដាក់ប្រាក់ចាប់ពី100ដុល្លារអាមេរិក អំឡុងពេលកម្មវិធីពីថ្ងៃទី15 ខែកក្កដា រហូតដល់ថ្ងៃទី15 ខែតុលា ឆ្នាំ2022។
  2. ដើម្បីទទួលបានអត្រាការប្រាក់បន្ថែម 0.5% ក្នុងមួយឆ្នាំ និងមានសិទ្ធិចូលរួមចាប់រង្វាន់ផ្សងសំណាង ដើម្បីមានឱកាសឈ្នះរង្វាន់ iPad Pro 2021 ចំនួន1រង្វាន់, ទូរសព្ទដៃiPhone13 ចំនួន1រង្វាន់, នាឡិកាឆ្លាតវៃ ចំនួន6រង្វាន់, និងកាសឥតខ្សែ ចំនួន20រង្វាន់ អតិថិជនទាំងអស់គ្រាន់តែធ្វើការបើកគណនីបញ្ញើមានកាលកំណត់ថ្មី និងដាក់ប្រាក់ចាប់ពី500ដុល្លារអាមេរិក ដោយជ្រើសរើសរយះពេលចាប់ពី1ឆ្នាំឡើងទៅ។ សូមជម្រាបថា បុគ្គលិករបស់ធនាគារ កម្ពុជា អាស៊ី មិនមានសិទ្ធិចូលរួមក្នុងកម្មវិធីចាប់រង្វាន់ផ្សងសំណាងនេះឡើយ។
  3. អតិថិជនម្នាក់មានសិទ្ធិទទួលបានរង្វាន់តែមួយប៉ុណ្ណោះ។
  4. កម្មវិធីផ្តល់ជូនពិសេសនេះ ផ្តល់ជូនដល់អតិថិជនទាំងអស់ ដែលធ្វើការបើកគណនីបញ្ញើមានកាលកំណត់ថ្មី តាមរយះកម្មវិធីទូរសព្ទ CAB Bank Mobileប៉ុណ្ណោះ។
  5. អតិថិជនអាចធ្វើការបើកគណនីលើសពីមួយបាន។ គណនីនីមួយៗដែលគោរពទៅតាមលក្ខខណ្ឌនៃកម្មវិធី សុទ្ធតែមានសិទ្ធិចូលរួមក្នុងកម្មវិធីផ្សងសំណាង។
  6. កម្មវិធីចាប់រង្វាន់ផ្សងសំណាងនឹងប្រព្រឹត្តិឡើងនៅបំណាច់ ខែតុលា ឆ្នាំ2022 ដោយជ្រើសរើសអ្នកឈ្នះរង្វាន់ តាមការចាប់ឈ្មោះដោយចៃដន្យតាមរយះប្រព័ន្ធអេឡិចត្រូនិចរបស់ ធនាគារ កម្ពុជា អាស៊ី។ ឈ្មោះអ្នកឈ្នះរង្វាន់នឹងប្រកាសលើទំព័រFacebookផ្លូវការរបស់ធនាគារ កម្ពុជា អាស៊ី។
  7. អតិថិជនអាចអញ្ញើញមកទទួលរង្វាន់ពីការិយាល័យកណ្តាលរបស់ធនាគារ កម្ពុជា អាស៊ី ដោយភ្ជាប់មកជាមួយអត្តសញ្ញណបណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើម អំឡុងពេល 7ថ្ងៃនៃថ្ងៃធ្វើការ។
  8. អតិថិជនមិនអាចស្នើសុំផ្លាស់ប្តូររង្វាន់ ឬប្តូរជាសាច់ប្រាក់បានឡើយ បើទោះបីជារង្វាន់នោះមិនទាន់បានប្រើប្រាស់ក៏ដោយ។
  9. ធនាគារមានសិទ្ធិក្នុងការកាត់យកថ្លៃដើមកាដូវិញ ក្នុងករណីអតិថិជនធ្វើការដកប្រាក់ ឬបញ្ឈប់មុនពេលកំណត់។
  10. ធនាគារ កម្ពុជា អាស៊ី មានសិទិ្ធក្នុងការបញ្ចេញព័ត៌មានឯកជនមួយចំនួនសម្រាប់អ្នកបានឈ្នះរង្វាន់ដូចជាឈ្មោះរបស់អតិថិជន និងលេខគណនី។
  11. ធនាគារ កម្ពុជា អាស៊ី មានសិទ្ធិក្នុងការលុបចោល ឬផ្លាស់ប្តូរលក្ខខន្តិកៈនានាដោយមិនបានជូនដំណឹងទុកជាមុន។ សម្រាប់ព័ត៌មានបន្ថែម៖ 023 980 000