CAB | Cambodia Asia Bank Plc,

គណនីប្រាក់បញ្ញើ “Step-up 9 Plus+”

គណនីប្រាក់បញ្ញើ “Step-up 9 Plus+”

“Step-up 9 Plus+” គឺជាគណនីប្រាក់បញ្ញើមានកាលកំណត់ដែលផ្តល់ជូនអតិថិជននូវអត្រាការប្រាក់ខ្ពស់បំផុតក្នុងរយៈពេល ៩ ខែនៃការដាក់ប្រាក់បញ្ញើ។ ធនាគារ កម្ពុជា អាស៊ី យើងខ្ញុំបានរៀបចំ និងដាក់ឱ្យដំណើរការឡើងវិញនូវកម្មវិធីប្រាក់បញ្ញើ “Step-up 9 Plus+” រដូវកាលទី ២ រួមជាមួយនឹងការផ្តល់ជូនអត្រាការប្រាក់បន្ថែម ១.២៥% ពីលើអត្រាការប្រាក់គោលរបស់គណនីប្រាក់បញ្ញើ “Step-up 9 Plus+” របស់យើង។ ជាមួយនឹងការផ្តល់ជូនពិសេសនេះ អត្រាការប្រាក់សម្រាប់ “Step-up 9 Plus+” កើនឡើងរហូតដល់ ១១.១៥% ក្នុងមួយឆ្នាំ។

ការកំណត់ចំនួនទឹកប្រាក់បញ្ញើ

  • ការដាក់ប្រាក់អប្បបរមា៖ ១,000 ដុល្លារក្នុងមួយវិញ្ញាបនបត្រ។
  • ការដាក់ប្រាក់អតិបរមា៖ ៥00,000 ដុល្លារក្នុងមួយវិញ្ញាបនបត្រ។
  • ការបើកគណនី “Step-up 9 Plus+” ច្រើនត្រូវបានអនុញ្ញាត។

អត្រាការប្រាក់សម្រាប់កម្មវិធីប្រាក់បញ្ញើ Step-up 9 Plus+ ក្នុងរយៈពេល ៩ ខែ

រយៈពេល

អត្រាការប្រាក់មូលដ្ឋាន (ក្នុងមួយឆ្នាំ)

អត្រាការប្រាក់បន្ថែម (ក្នុងមួយឆ្នាំ)

អត្រាការប្រាក់កម្មវិធីប្រាក់បញ្ញើ Step-up 9 Plus+ រដូវកាលទី(ក្នុងមួយឆ្នាំ)

ខែទី ១ ដល់ខែទី ២

២.៦០%

១.២៥%

៣.៨៥%

ខែទី ៣ ដល់ខែទី ៤

៣.៧០%

១.២៥%

៤.៩៥%

ខែទី ៥ ដល់ខែទី ៨

៥.១០%

១.២៥%

៦.៣៥%

ខែទី ៩

៩.៩០%

១.២៥%

១១.១៥%

អត្ថប្រយោជន៍

  1. ទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ ១១.១៥% ក្នុងមួយឆ្នាំ សម្រាប់ការដាក់ប្រាក់ប្រាក់បញ្ញើក្នុងរយៈពេល ៩ខែនៅរដូវកាលនេះ។
  2. អតិថិជនអាចស្នើសុំប្រើប្រាស់ឥណទានត្រលប់វិញរហូតដល់ ៩០% នៃចំនួនប្រាក់បញ្ញើ ដែលមានក្នុងគណនី “Step-up 9 Plus+” ជាមួយនឹងអត្រាការប្រាក់កម្ចី ៨.០០% ក្នុងមួយឆ្នាំ។
  3. ប្រើប្រាស់ប័ណ្ណឥណពន្ធដោយឥតគិតថ្លៃ ទៅលើថ្លៃសេវាប្រចាំឆ្នាំសម្រាប់ឆ្នាំដំបូង។
  4. ផ្តល់ជូនសៀវភៅមូលប្បទានប័ត្រដោយឥតគិតថ្លៃចំនួនមួយក្បាល។
  5. ផ្តល់ជូនសេវាកម្មបើកប្រាក់បៀវត្សរ៍ដោយឥតគិតថ្លៃសម្រាប់ក្រុមហ៊ុនដែលមានគណនី “Step-up 9 Plus+” កំពុងដំណើរការ។
  6. ផ្តល់ជូនការផ្ទេរប្រាក់ចូលក្នុងគណនី (គណនីដើម/គណនីប្រភព) ចំនួន៣ដង ដោយមិនគិតថ្លៃសេវាសម្រាប់ម្ចាស់គណនី "Step-up 9 Plus+" ដែលកំពុងដំណើរការ។
  7. ផ្តល់ជូនឥតគិតថ្លៃ លើថ្លៃសេវាភ្ជាប់បណ្តាញ (Cable Fee) សម្រាប់ការផ្ទេរប្រាក់ទៅកាន់ក្រៅប្រទេសចំនួន៣ដង សម្រាប់ម្ចាស់គណនី "Step-up 9 Plus+" ដែលកំពុងដំណើរការ។
  8. មិនមានការពិន័យ រឺគិតថ្លៃសេវាក្នុងការបិទគណនី "Step-up 9 Plus+" មុនកាលកំណត់។

លក្ខខណ្ឌគណនីបញ្ញើ Step-Up 9 Plus+

1. ប្រភេទគណនី Step-Up 9 Plus+

  • Step-Up 9 Plus+ គឺជាប្រាក់បញ្ញើមានកាលកំណត់រយៈពេល 9 ខែ។
  • ការដាក់ប្រាក់អប្បបរមាគឺ ១,០០០ដុល្លារ និងអតិបរមា ៥០០,០០០ដុល្លារក្នុងមួយវិញ្ញាបនបត្រ។
  • ការបើកគណនីច្រើនត្រូវបានអនុញ្ញាត។

2. ប្រភេទគណនីដែលបើកបាន

  • គណនីបុគ្គល
  • គណនីរួម
  • គណនីសាជីវកម្ម/ក្រុមហ៊ុន

3. ភាពជាម្ចាស់គណនី

  • គណនីប្រាក់បញ្ញើមានកាលកំណត់ Step-Up 9 Plus+ នឹងត្រូវបានបើកក្រោមឈ្មោះគណនីដើមរបស់អតិថិជន។
  • សម្រាប់អតិថិជនថ្មីរបស់ធនាគារ តម្រូវអោយមានគណនីដើម ដែលអាចជាគណនីសន្សំ ឬគណនីបញ្ញើចរន្ត ដែលនឹងត្រូវបានប្រើសម្រាប់ផ្ទេរការប្រាក់បញ្ចូលជាប្រចាំខែ និងសម្រាប់ទូទាត់ប្រាក់ដើម។

4. ការចូលប្រើគណនី

  • អតិថិជនអាចត្រួតពិនិត្យគណនីបញ្ញើរបស់លោកអ្នកបាន តាមរយៈបណ្តាញធនាគារជំនួសដោយការទៅធនាគារផ្ទាល់។
  • មិនអនុញ្ញាតឱ្យដកប្រាក់ចំនួនណាមួយចេញពីគណនីឡើយ។

5. វិធីសាស្រ្តទូទាត់ការប្រាក់

  • ការប្រាក់នឹងត្រូវបង់ប្រចាំខែទៅកាន់គណនីដើមដែលបានកំណត់។
  • ការប្រាក់នឹងត្រូវបង់នៅចុងគ្រា តាមថ្ងៃដែលបានបើកគណនី។
  • ពន្ធកាត់ទុក 6% សម្រាប់អ្នកមានសញ្ជាតិខ្មែរ និង 14% សម្រាប់ជនបរទេស ដែលនឹងត្រូវបង់ដោយម្ចាស់គណនី ហើយនឹងត្រូវកាត់ចេញពីការប្រាក់ប្រចាំខែ។ ការប្រាក់សុទ្ធបន្ទាប់ពីបង់ពន្ធរួចនឹងត្រូវបានបញ្ចូលទៅក្នុងគណនីទូទាត់ដែលបានកំណត់។

6. ការបញ្ចប់មុនកាលកំណត់

  • ក្នុងករណីដកប្រាក់មុនកាលកំណត់ គណនីមិនមានសិទ្ធិទទួលបានការប្រាក់នៅខែដែលបានដកប្រាក់នោះទេ។
  • មិនមានការពិន័យគិតថ្លៃសេវា ក្នុងការបញ្ចប់មុនកាលកំណត់។
  • មិនមានរយៈពេលកាន់កាប់អប្បបរមាទេ។

7. អតិថិជនយល់ព្រមជាមួយលក្ខខណ្ឌនៃការបើកគណនីបញ្ញើដែលមានចែងក្នុងលក្ខខណ្ឌទូទៅ ដែលគ្រប់គ្រងក្នុងការបើកគណនី និងប្រតិបត្តិការគណនី។

8. ធនាគារ CAB រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌដែលមាននៅទីនេះ ហើយនឹងជូនដំណឹងដល់ម្ចាស់គណនី និងអតិថិជនទាំងអស់អំពីការផ្លាស់ប្តូរលក្ខខណ្ឌនេះ ហើយលក្ខខណ្ឌថ្មីនឹងត្រូវបានភ្ជាប់ជាមួយផងដែរ។


របៀបដាក់ពាក្យ

  1. សូមចូលទៅកាន់សាខាធនាគារ កម្ពុជា អាស៊ីណាមួយដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងមកយើងខ្ញុំតាមរយៈបណ្ដាញទំនាក់ទំនងខាងក្រោម។
  2. តម្រូវឱ្យមានគណនីប្រភេទណាមួយជាមួយធនាគារ កម្ពុជា អាស៊ី (គណនីដើម/គណនីប្រភព)
  3. បំពេញទម្រង់ពាក្យស្នើសុំ។
របៀបនៃការចុះឈ្មោះ
ចូលទៅកាន់គេហទំព័ររបស់យើងចូលទៅកាន់ទំព័រទីតាំងរបស់យើង ឬ អាចចូលទៅកាន់បញ្តាញសង្គមរបស់យើង
តាមរយៈប្រអប់សារ Chat With Us! ដើម្បីទទួលបានពត៏មានបន្ថែម