CAB | Cambodia Asia Bank Plc,

គណនី Savings Plus

គណនី Savings Plus

“គណនី Savings Plus” គឺជាប្រភេទគណនីសន្សំជារូបិយប័ណ្ណដុល្លារ និងប្រាក់រៀល ដែលត្រូវបានបង្កើតឡើងដោយផ្តោតសំខាន់ទៅលើការដាក់ប្រាក់សន្សំដែលទទួលបាននូវ អត្រាការ ប្រាក់ខ្ពស់​ ជូនអតិថិជន ដែលអត្រាការប្រាក់នឹងត្រូវបានផ្តល់ជូនដោយផ្អែកលើសមតុល្យក្នុងគណនី ដែលនៅសល់ប្រចាំថ្ងៃរបស់អតិថិជន។ គណនី Savings Plus របស់ធនាគារកម្ពុជាអាស៊ី ផ្តល់ជូនអតិថិជននូវជម្រើសនៃការដាក់ប្រាក់សន្សំដែលមានភាពងាយស្រួល​និងអាចបត់បែនបានជាច្រើនជម្រើស ហើយអតិថិជនអាចរីករាយជាមួយនឹងការប្រើប្រាស់សេវាកម្មដ៏សំបូរបែប និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។



លក្ខខណ្ឌតម្រូវ៖
     ⦁ ភ្ជាប់ជាមួយនឹងអត្តសញ្ញាណប័ណ្ណ រឺលិខិតឆ្លងដែនច្បាប់ដើមដែលមានសុពលភាព
     ⦁ បំពេញទម្រង់ពាក្យស្នើសុំ
     ⦁ អញ្ចើញទៅកាន់សាខាណាមួយរបស់ធនាគារ កម្ពុជា អាស៊ី
ប្រភេទគណនីដែលបើកបាន៖
     ⦁ គណនីបុគ្គល និងគណនីសាជីវកម្ម/ក្រុមហ៊ុន (សម្រាប់និវាសជនតែប៉ុណ្ណោះ)
     ⦁ ជាអតិថិជនថ្មី និង អតិថិជនដែលមានគណនីជាមួយ ធនាគារកម្ពុជាអាស៊ី
អត្ថប្រយោជន៍៖
     ⦁ មិន​តម្រូវ​ឲ្យ​មាន​ប្រាក់សមតុល្យ​សម្រាប់បើកគណនី​ដំបូង​ និង​ប្រាក់សមតុល្យ​តំកល់ទុកក្នុងគណនី
     ⦁ អត្រាការប្រាក់ខ្ពស់ជាងគណនីសន្សំធម្មតា
     ⦁ ​ផ្ញើរប្រាក់ពីក្រៅប្រទេសមកកាន់គណនីយលោកអ្នកដោយឥតគិតថ្លៃចំនួនមួយដងក្នុងមួយខែ
     ⦁ មិនយកថ្លៃសេវាភ្ជាប់បណ្តាញ (Cable Fee)​សម្រាប់ការផ្ទេរប្រាក់ទៅក្រៅប្រទេស​​ចំនួនម្តងក្នុងមួយខែ
     ⦁ ការផ្តល់ជូនបន្ថែមនូវអត្រាការប្រាក់ ០.៥០​%​សម្រាប់ការបើកគណនីប្រាក់បញ្ញើមានកាលកំណត់ ចាប់ពីទំហំទឹកប្រាក់១០,០០០ដុល្លារជាមួយនឹងរយៈពេលអប្បបរមាចំនួន ៣ ខែ ឡើងទៅ។
     ⦁ អាចប្រើប្រាស់សេវាកម្មផ្សេងៗទៀត នៅសាខាធនាគារណាមួយរបស់ធនាគារកម្ពុជាអាស៊ី ក៏ដូចជាសេវាកម្មធនាគារឌីជីថល និងអេធីអឹមដោយឥតគិតថ្លៃ
     ⦁ អាចដាក់ប្រាក់ និងដកប្រាក់ដោយគ្មានដែនកំណត់ តាមរយៈមធ្យោបាយផ្សេងៗជាច្រើន។
     ⦁ ជាកន្លែងសុវត្ថិភាពដើម្បីរក្សាប្រាក់បញ្ញើរបស់លោកអ្នកដោយទទួលបានអត្រាការប្រាក់ខ្ពស់

អត្រាការប្រាក់ (ប្រចាំឆ្នាំ) ជាដុល្លារ

សមតុល្យប្រចាំថ្ងៃ អត្រា​ការ​ប្រាក់
≤ ១,០០០ ដុល្លារ ០.៥០%
≤ ៥,០០០ ដុល្លារ ១.០០%
≤ ៥០,០០០ ដុល្លារ ១.៥០%
> ៥០,០០០ ដុល្លារ ២.០០%


អត្រាការប្រាក់ (ប្រចាំឆ្នាំ) ជាប្រាក់រៀល

សមតុល្យប្រចាំថ្ងៃ អត្រា​ការ​ប្រាក់
≤ ២០,០០០,០០០​​​​ រៀល ១.០០%
≤ ១០០,០០០,០០០​ រៀល ១.៥០%
> ១០០,០០០,០០០ រៀល ២.០០%


វិធីសាស្រ្តទូទាត់ការប្រាក់
     ⦁ ការ​ប្រាក់​នឹង​ត្រូវ​បាន​គណនាជា​រៀង​រាល់​ថ្ងៃ និង​ ទូទាត់ជាប្រចាំខែ
     ⦁ ការប្រាក់នឹងត្រូវបង់នៅចុងខែដោយផ្អែកលើកាលបរិច្ឆេទនៃការបើកគណនី
     ⦁ ម្ចាស់គណនីយត្រូវបង់ពន្ធកាត់ទុក ៤% សម្រាប់ជនជាតិខ្មែរ និង ១៤% សម្រាប់ជនបរទេស ហើយនឹងត្រូវកាត់ចេញពីការទូទាត់ការប្រាក់ប្រចាំខែ។ការប្រាក់សុទ្ធបន្ទាប់ពីបង់ពន្ធនឹងត្រូវបានបញ្ចូលទៅក្នុងគណនីប្រភពដែលបានកំណត់។
ការបិទគណនី
     ⦁ គិតថ្លៃសេវាចំនួន ៥​ដុល្លារ នៅពេលបិទគណនី។
     ⦁ គណនីអាចបិទបាននៅតាមបណ្តាសាខាណាមួយរបស់ធនាគារកម្ពុជាអាស៊ី។
របៀបដាក់ពាក្យ
សូមអញ្ជើញមកកាន់សាខាធនាគារកម្ពុជាអាស៊ីដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០២៣ ៩៨០ ០០០ , គេហទំព័រ​  www.cab.com.kh
* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

របៀបនៃការចុះឈ្មោះ
ចូលទៅកាន់គេហទំព័ររបស់យើងចូលទៅកាន់ទំព័រទីតាំងរបស់យើង ឬ អាចចូលទៅកាន់បញ្តាញសង្គមរបស់យើង
តាមរយៈប្រអប់សារ Chat With Us! ដើម្បីទទួលបានពត៏មានបន្ថែម